ប្តូរឈ្មោះ Logo របស់ google
ខែសីហា 30, 2010 មតិ 8
បើនិយាយពីលោកគ្រូ google អ្នកណាក៏ស្គាល់គាត់ដែរ។ google គឺជាគេហទំព័រមួយដែលផ្ទុកទៅដោយព័ត៌មានផ្សេងៗ ជាពិសេសគឺទាក់ទងនឹងចំណេះដឹងទូទៅ … ។ ប្រសិនបើយើងចង់រកអ្វីដែលមាននៅលើអ៊ីនធឺណេត ហើយយើងមិនស្គាល់អាសយដ្ឋាន (Address) របស់វ៉ិបសាយនោះ យើងគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ google ហើយត្រង់ប្រអប់ស្វែងរក (Search) វាយនូវអ្វីដែលយើងត្រូវការ ហើយចុច Enter ជាការស្រេច។
ប៉ុន្តែនៅពេលនេះ KT42 សូមបង្ហាញនូវវិធីម៉្យាងដែលលោកអ្នកអាចប្តូរឈ្មោះ google ទៅជាឈ្មោះអ្វីមួយផ្សេងទៀតដែលលោកអ្នកចង់បាន។

សូមមើលនូវវិធីអនុវត្តន៍ដូចខាងក្រោម
- សូមចូលកាន់គេហទំព័រ www.funnylogo.info

- ត្រង់ប្រអប់ស្វែងរក (Search) វាយបញ្ចូលឈ្មោះណាមួយដែលលោកអ្នកចង់បង្ហាញ
- បន្ទាប់មកសូមជ្រើសរើសម៉ូត (Style) ណាមួយដែលលោកអ្នកស្រលាញ់
- ចុចលើប៊ូតុង Create My Search Engine
បញ្ជាក់ៈ លោកអ្នកមិនអាចសរសេរអក្សរខ្មែរយូនីកូដបានទេ។



កាលីបណាស់បង!
ឡូយដែរ, តែមិនដឹងធ្វើចឹងដើម្បីអីផង? ហេសហេសហេស
កាលីប មើលមិនច្បាស់ស្មានតែកាលិតណាស់
អរគុណ!
អុហូ មានទាំងអ្នកសរសើរ និងអ្នកវាយប្រហារហ្ន!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
អេហេ និយាយលេងទេ
ហិហិ! អរគុណច្រើនណាស់បង!!! (^_^)
ពេលចូលទៅ google នៅតែចេញ google អាដែលនឹង
អត់ចេញអ្វីដែរយើងដូរផងនឹង
អរគុណដែលមកអើតលេងផ្ទះ!
មិនចេញទៀតទេ ពីព្រោះវាដាក់តែមួយថ្ងៃប៉ុណ្ណោះ បើចប់ថ្ងៃគំរប់ខួបហើយ លោកគ្រូ Google គាត់មិនដាក់ទៀតទេ
Pingback: របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន « ពត៌មានវិទ្យាកូនខ្មែរ