របៀបលុបគណនីហ្វែសប៊ុក
ខែកញ្ញា 28, 2011 បញ្ចេញមតិ
បើនិយាយពីបណ្ដាញសង្គមហ្វែសប៊ុក (facebook) វិញពិតជាល្បីល្បាញណាស់នៅក្នុងប្រទេសយើងអាឡូវ ហើយក៏គួរឱ្យបារម្មណ៍
ណាស់ដែរ។ ព្រោះថាសូម្បីតែក្មេងៗ ក៏ចេះលេងហ្វែសប៊ុកដែរ ហើយវាពិតជាប៉ះពាល់ដល់ការសិក្សាខ្លាំងមែនទែន បើនិយាយពីយុវវ័យវិញ ៩០ភាគរយហើយ ដែលដឹងនឹងចេះលេងបណ្ដាញសង្គមមួយនេះ។ មានអ្នកខ្លះស្ទើរភ្លេចបាយភ្លេចទឹក, អ្នកខ្លះឈឺក៏នៅតែលេង, អ្នកខ្លះទៀតគ្រាន់តែភ្ញាក់ពីដំណេកក៏ទាញទូរសព្ទមកលេងហ្វែសប៊ុកសិនដែរ រហូតទាល់តែដុសធ្មេញហើយ ក៏នៅតែលេង។ សមដូចលោកសាស្ត្រាចារ្យៗ ដែលនិពន្ធបទចម្រៀងក្នុងផលិតកម្មរ៉ុក ឱ្យតារា Rock girl ច្រៀងដែលមានចំណងជើងថា Facebook Lover
អាហេ!
ដូចជាផ្សព្វផ្សាយឱ្យហ្វែសប៊ុកច្រើនពេកហើយ តោះ! ចូលសាច់រឿងយើងវិញ។
តើលោកអ្នកធុញទ្រាន់នឹងបណ្ដាញសង្គមហ្វែសប៊ុកហើយឬនៅ?

