ក្មួយសម្លាញ់អើយ ជូបហើយម្ដេចព្រាត់

លោកអ្នកប្រហែលជាឆ្ងល់ថា ចុះចំណងជើងស្អីចឹង ក្រែងប្លុកចែករំលែកអាយធី?

សូមអភ័យទោស ដែលថ្ងៃនេះដាក់ប្រកាសខុសសាច់រឿង។ តែសូមលោកអ្នកព្យាយាមអានតិចសិន។

ខេធី៤២ ថ្ងៃនេះមានដំណឹងឱ្យសោកសង្រេងបំផុត។

សូមរៀបរាប់ពីជីវប្រវត្តិត្រួសៗ (ខ្លួនឯង)

សព្វថ្ងៃមានបងប្អូន ៣នាក់ ស្រីពីរនាក់ ខេធី៤២ ជាកូនទីពីរ។ ប្អូនស្រីរៀនថ្នាក់ទី៩ ហើយឆ្នាំនេះ …។

ចំណែកបងស្រីវិញ សព្វថ្ងៃមានកូន ៦នាក់ ប្រុស៣ ស្រី៣។ ក្នុងកំឡុងខែសីហា​គ.ស២០១១នេះ គាត់បានប្រសូត្របុត្រទី៦។ គ្រាន់តែប្រសូត្រភ្លាម គាត់ (បងស្រី) ហៅទូរសព្ទមក ខេធី៤២ ហើយនិយាយថា សូមប្អូនឯងជួយដាក់ឈ្មោះឱ្យក្មួយផង។ គិតមួយសន្ទុះ ក៏នឹកថា កូនប្រុសទី៥ ឈ្មោះ តុលា ព្រោះកើតខែ តុលា គ.ស២០០៩។ ចឹង ខេធី៤២ គិតថាដាក់ឈ្មោះ សីហា តេម្ដងទៅ ព្រោះកើតខែសីហាស្រាប់។

កាលនៅរស់ (ថ្ងៃ០៦ ខែវិច្ឆិកា គ.ស២០១១)

ហឺ!!!!!!!!!!!! មិនទាន់បានជួបមុខក្មួយផង ទើបតែម្សិលមិញនេះ មកលេងផ្ទះស្រាប់តែឃើញក្មួយដ៏គួរឱ្យស្រឡាញ់បានបន្ដិច ស្រាប់តែដឹងអីវាឈឺពីរបីថ្ងៃហើយ ហើយយប់ម្សិលមិញនេះ ម៉ោងប្រហែល ៩យប់ បានដឹងទៅមន្ទីរពេទ្យនៅពាម (ប្រទេសវៀតណាម)​ ប្រហែលជាពីរម៉ោង ពេទ្យនៅពាម គេថាគ្មានសមត្ថភាពមើលទៀតទេ ព្រោះធ្ងន់ធ្ងរពេក ទើបបញ្ជួនឱ្យទៅពេទ្យក្រមួន ស (ប្រទេសវៀតណាមដដែល) គេជួសឈាមមើល ឃើញថាផ្ទុកជំងឺគ្រុនឈាម។ ពេទ្យនៅទីនោះខំប្រឹងព្យាយាមព្យាបាលដល់បំផុតហើយ ប៉ុន្តែនៅតែជួយលែងបាន ទើបម៉ោងប្រហែល ១២ថ្ងៃត្រង់ថ្ងៃនេះ មច្ចុរាជក៏បានផ្ដាច់ជិវិតក្មួយជាទីស្រឡាញ់បាត់ទៅហើយ។

ខេធី៤២ សូមផ្ដាំផ្ញើរទៅលោកឪពុកអ្នកម្ដាយទាំងឡាយ សូមប្រយ័ត្នកូនៗឱ្យមែនទែន ព្រោះជម្ងឺគ្រុនឈាម និងអសន្នរោគ កាចសាហាវណាស់ ជាពិសេសក្មេងៗ។ ចឹងពេលកូនលោកអ្នកក្ដៅខ្លួនសូមប្រញាប់យកទៅមន្ទីរពេទ្យជាបន្ទាន់។

ហឺ!!! តែឥឡូវហ្នឹង ចង់ប្រាប់អ្នកទាំងអស់គ្នា ជាពិសេសប្រិយមិត្ត ខេធី៤២ ថា ពិបាកចិត្តខ្លាំងណាស់

កាលទើបនឹងស្លាប់ (រូបថតៈ មុនយកទៅបញ្ចុះ)

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

22 ចំលើយ ទៅ ក្មួយសម្លាញ់អើយ ជូបហើយម្ដេចព្រាត់

  1. បុរិន្ទ និយាយថា ៖

    សូមចូលរួមរំលែកទុក្ខផង

  2. cambomaths និយាយថា ៖

    សូមចូលរួមសោកស្តាយ និង​រំលែកទុក្ខផង!

  3. ឧត្តម និយាយថា ៖

    ចូរ​រួម​សោកស្តាយ​ផងលោក​ប្អូន!

  4. ជួយរំលែកទុក្ខផងបង :)

  5. សុំទោសបងដាក់រូបខុស​:(

  6. ;(

  7. :(

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 34 other followers