ងាយៗក្នុងការបំលែង File NRG ទៅកាន់ ISO
ខែធ្នូ 27, 2011 បញ្ចេញមតិ
NRG ជាប្រភេទ file image ដែលបង្កើតចេញពី Nero Burning ROM ។ បើចំពោះ ខេធី៤២ វិញប្រសិនបើបង្កើតជា disk image មិនសូវប្រើជា .nrg ទេ ច្រើនតែប្រើជា .iso (International Organization for Standardization) ព្រោះថា file ISO អាចពន្លាតាមកម្មវិថី WinRAR ក៏បានដែរ (នេះគ្រាន់តែជាហេតុផលរបស់ ខេធី៤២ តែប៉ុណ្ណោះ) ។
ចុះបើលោកអ្នកមាន file .nrg ហើយចង់ពន្លាវា តែគ្មានកម្មវិធីសម្រាប់ពន្លាតើគួរធ្វើម៉េច?
តាមយោបល់ដ៏ខ្លី (ស្រេចតែអ្នកគិតថាមានប្រយោជន៏ ឬក៏អត់) របស់ ខេធី៤២ លោកអ្នកអាចបំលែង (convert) វាទៅជា file .iso ហើយពន្លាវាតាម WinRAR តែម៉ាដងតូវ។
ថ្ងៃនេះ ខេធី៤២ សូមបង្ហាញជូននូវរបៀបបំលែងដូចខាងក្រោមៈ

