JAVASCRIPT
ការណែនាំឱ្យស្គាល់ ចាវ៉ាស្គ្រ៊ីប (Introduction to HTML)
Javascript ជាភាសាកុំព្យូទ័រមួយប្រភេទដែលគេសរសេរឡើងសម្រាប់ជួយក្នុងការបង្កើតគេហទំព័រឱ្យមានភាពរស់រវើក (Dynamic) ហើយវាក៏ជាភាសាដែលពេញនិយមបំផុតសម្រាប់បង្កើតគេហទំព័រផងដែរ … ។ ហើយជាទូទៅវាធ្វើការ (Support) ជាមួយ Browser ដូចជា Internet Explorer, Firefox, Chrome, Opera, និង Safari ។
ស្អីគេទៅ JavaScript ហ្នឹង ?
- JavaScript ត្រូវបានគេប្រើប្រាស់វាដើម្បីធ្វើការជាមួយ HTML
- JavaScript ជាភាសាដែលសរសេរដោយ Script
- Javascript ជាភាសា Programming មួយដែលងាយស្រួលរៀន និងងាយស្រួសកែប្រែ
- ទីតាំងរបស់ JavaScript ជាទូទៅស្ថិតនៅក្នុង HTML
- JavaScript ជាភាសាដែលដំណើរការដោយខ្លូនឯង (មានន័យថា វាដំណើរការដោយមិនមានអ្នកបកប្រែ compilation)
- អ្នករាល់គ្នាអាចប្រើប្រាស់ JavaScript បានដោយមិនមានការទិញកម្មសិទ្ធិបញ្ញាទេ (Open Source) …
តើ Java និង Javascript ដូចគ្នាអត់?
គ្រាន់តែអានពាក្យវាហើយ ក៏ដឹងថាមិនដូចគ្នាដែរ។ ទេ Java និង Javascript មិនដូចគ្នាទេ។
Java (គឺបង្កើតឡើងដោយ Sun Microsystems) វាជាភាសា Prgramming មួយដែលស្រដៀងទៅនឹង C, C++ ដែរ … ។
ចុះ JavaScript អាចធ្វើអីបានខ្លះ?
- JavaScript បានផ្តល់សិទ្ធិឱ្យ HTML សម្រាប់ធ្វើការរចនា។ បើនិយាយឱ្យចំទៅ HTML ជាអ្នកនិពន្ធ មិនមែនជាអ្នកសរសេរកម្មវិធីឡើយ ប៉ុន្តែ JavaScript ជាភាសា scripting ដែលមានរូបមន្តសាមញ្ញៗ ជាទូទៅនរណាក៏ងាយស្រូលក្នុងការបញ្ចូលកូដតូចៗរបស់ Javascript នៅក្នុង HTML បានដែរ។
- JavaScript អាចបញ្ចូល dynamic text នៅក្នុង HTML។ JavaScript មាន statement : document.write(“<h1>” + name + “</h1>”) ហើយវាអាចសរសេរអញ្ញត្តិ (variable) ទៅឱ្យ text នៅក្នុង HTML បានទៀតផង។
- JavaScript អាចកើតមានព្រឹត្តិការណ៍ (events) តបឡើង។ JavaScript អាចដាក់ឱ្យមានប្រតិកម្ម (execute) នៅពេលមានអ្វីមួយកើតឡើង។ ដូចជានៅពេលដែល page បញ្ចប់យើងនឹងអាចបោះសារ (alert message)ប្រាប់ទៅអ្នកប្រើប្រាស់ (user) ថាឱ្យចុច (click) ទៅលើធាតុរបស់ HTML ណាមួយ …។
- JavaScript អាចអាន និងសរសេរធាតុរបស់ HTML ។ JavaScript អាចអាន និងប្តូរមាតិកា (content) ធាតុរបស់ HTML បាន។
- JavaScript អាចធ្វើឱ្យទិន្នន័យ (data) ដំណើរការបាន។ JavaScript អាចប្រើប្រាស់ទិន្នន័យបានមុនពេលដែលទិន្នន័យរបស់យើងបញ្ជូនទៅកាន់អ្នកបម្រើ (Server) ។
- JavaScript អាចប្រើដើម្បីរាប់ចំនួនអ្នកទស្សនា (visitor’s) នៅលើ browser បានទៀតផង … ។
និយាយចឹង គេសរសេរ Javascript នៅកន្លែងណាហ្ន!?
សូមចុចទីនេះ ដើម្បីសិក្សាបន្ថែម


who can share khmer french dictionary for window?
:):)
hope all friend can help me.
thank all of you
បន្ទាប់ពីបានដំឡើង Ms office khmer រួចរាល់ហើយរាល់ Menu ទាំងអស់ជាភាសារខ្មែរ ប៉ុន្តែខ្ញុំចង់ប្តូរ font នៃmenu ទាំងនោឲជាfont Khmer OS Battambang
ខេធី៤២ អត់ចេះដែរ ហ្នឹងបងអើយ!
តើមានញាតិមិត្រ ក្នុងភូមិយើង ចេះទេ ជួយប្រាប់បង fredragon ផង
Pingback: km71
i love wapsite
https://gravatar.com/site/signup/