របៀបលាក់ និងបង្ហាញ File និង Folder តាមរយៈ Cammand Promt


ជាធម្មតាប្រសិនបើលោកអ្នកប្រើប្រាស់កុំព្យូទ័រតែម្នាក់ឯងនោះវាមានបញ្ហាអ្វីទេ។ តែប្រសិនបើកុំព្យូទ័រមួយគ្រឿងប្រើប្រាស់ច្រើនគ្នា នោះទិន្នន័យរបស់អ្នកមិនមានសុវត្ថិភាពឡើយ។ នៅពេលនេះលោកមិនបាច់ព្រូយបារម្មណ៍ទៀត KT42 នឹងបង្ហាញលោកអ្នកនូវវិធីសាស្រ្តមួយដែលយើងប្រើប្រាស់តាមរយៈ Cammand Promt ដែលមាននៅក្នុង Windows ស្រាប់ ដោយលោកអ្នកមិនចាំបាច់ប្រើកម្មវិធីអ្វីជំនួយឡើយ។
រូបមន្ត
ពេលលាក់: attrib file name +s +h
ពេលបង្ហាញ: attrib file name -s -h

១. របៀបលាក់ File ឬ Folder

 ចុច Start Menu => Run => វាយពាក្យ cmd => OK
ឧទាហរណ៍ យើងចង់លាក់ Folder មួយឈ្មោះ KOSO ដែលស្ថិតនៅក្នុង Drive D សូមមើលរូប

ពន្យល់កូដ
d: = មានន័យថាយើងចូលទៅក្នុង Drive D
attrib KOSO +s +h = មានន័យថាយើងចង់លាក់ Folder មួយឈ្មោះ KOSO

២ របៀបបង្ហាញ File ឬ Folder

ចំពោះការបង្ហាញក៏ដូចទៅនឹងការលាក់ដែរគ្រាន់តែប្តូរត្រង់ +s +h ទៅ ជា -s -h តែប៉ុណ្ណោះ សូមមើលរូប

ដោយៈ គង់តូ

Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

4 Responses to របៀបលាក់ និងបង្ហាញ File និង Folder តាមរយៈ Cammand Promt

  1. aznin says:

    អាហ្នឹងជា​វិធីលាក់ +h = hidden and +s=system មានន័យថា លាក់File ឬFolder ជា​ប្រភេទ Hidden System ប្រសិនបើ​គេ​ចូល​ក្នុង​ Folder option ហើយដកTick​ –> Hide protected operating system ចេញ​ គេ​នៅ​តែ​មើល File ដែលយើងលាក់​ដដែល​ទេ ។

    • KT42 says:

      អាហ្នឹងក៏អាចមើលឃើញដដែលដែរ
      ប្រសិនបើកញ្ញាមិនចង់ឱ្យគេមើលឃើញឯកសាររបស់យើងទាល់តែកញ្ញាប្រើកម្មវិធីណាដែលមានសមត្ថភាពអាចលាក់ ឯកសាររបស់កញ្ញាបាន
      សូមអរគុណដែលបានចូលមកកាន់ ខេធី៤២

  2. Pingback: my hate « km71

  3. Meng Tang says:

    អាចជួយប្រាប់ពីវិធីរកមេរោគតាមរយះផ្ឬាំងcmdផងបានទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s