ប្តូរឈ្មោះ Logo របស់ google


បើនិយាយពីលោកគ្រូ google អ្នកណាក៏ស្គាល់គាត់ដែរ។ google គឺជាគេហទំព័រមួយដែលផ្ទុកទៅដោយព័ត៌មានផ្សេងៗ ជាពិសេសគឺទាក់ទងនឹងចំណេះដឹងទូទៅ … ។ ប្រសិនបើយើងចង់រកអ្វីដែលមាននៅលើអ៊ីនធឺណេត ហើយយើងមិនស្គាល់អាសយដ្ឋាន (Address) របស់វ៉ិបសាយនោះ យើងគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ google ហើយត្រង់ប្រអប់ស្វែងរក (Search) វាយនូវអ្វីដែលយើងត្រូវការ ហើយចុច Enter ជាការស្រេច។
ប៉ុន្តែនៅពេលនេះ KT42 សូមបង្ហាញនូវវិធីម៉្យាងដែលលោកអ្នកអាចប្តូរឈ្មោះ google ទៅជាឈ្មោះអ្វីមួយផ្សេងទៀតដែលលោកអ្នកចង់បាន។

សូមមើលនូវវិធីអនុវត្តន៍ដូចខាងក្រោម

  1. សូមចូលកាន់គេហទំព័រ www.funnylogo.info

  2. ត្រង់ប្រអប់ស្វែងរក (Search) វាយបញ្ចូលឈ្មោះណាមួយដែលលោកអ្នកចង់បង្ហាញ
  3. បន្ទាប់មកសូមជ្រើសរើសម៉ូត (Style) ណាមួយដែលលោកអ្នកស្រលាញ់
  4. ចុចលើប៊ូតុង Create My Search Engine

    សូមមើលនូវលទ្ធផលខាងក្រោម

    បញ្ជាក់ៈ លោកអ្នកមិនអាចសរសេរអក្សរខ្មែរយូនីកូដបានទេ។

Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

8 Responses to ប្តូរឈ្មោះ Logo របស់ google

  1. ឌីយ៉ា says:

    កាលីបណាស់បង!

  2. ឡូយដែរ, តែមិនដឹងធ្វើចឹងដើម្បីអីផង? ហេសហេសហេស

  3. ហនុមាន says:

    កាលីប មើលមិនច្បាស់ស្មានតែកាលិតណាស់ 😀

  4. KT42 says:

    អរគុណ!
    អុហូ មានទាំងអ្នកសរសើរ និងអ្នកវាយប្រហារហ្ន!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    អេហេ និយាយលេងទេ

  5. ផ្កាយដុះកន្ទុយ says:

    ហិហិ! អរគុណច្រើនណាស់បង!!! (^_^)

  6. pinkpanther007 says:

    ពេលចូលទៅ google នៅតែចេញ google អាដែលនឹង
    អត់ចេញអ្វីដែរយើងដូរផងនឹង 🙂

    • KT42 says:

      អរគុណដែលមកអើតលេងផ្ទះ!
      មិនចេញទៀតទេ ពីព្រោះវាដាក់តែមួយថ្ងៃប៉ុណ្ណោះ បើចប់ថ្ងៃគំរប់ខួបហើយ លោកគ្រូ Google គាត់មិនដាក់ទៀតទេ

  7. Pingback: របៀបបង្កើតទំព័រដើមរបស់Google ផ្ទាល់ខ្លួន « ពត៌មានវិទ្យាកូនខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: