ដាក់ Icon ទៅឱ្យ Drive តាម Regedit


KT42 ធ្លាប់បានបង្ហាញលោកអ្នកនូវរបៀបដាក់ Icon ទៅឱ្យ USB Flash Drive ជូនលោកអ្នករួចមកហើយ។ នៅពេលនេះយើងនឹងបង្ហាញលោកអ្នកនូវរបៀបដាក់ Icon ទៅឱ្យ Drive កុំព្យូទ័ររបស់លោកអ្នកវិញម្តងតាម Regedit ។

Regedit គឺជា File ឬ Command មួយសម្រាប់ឱ្យយើងចូលទៅកែប្រែ Registry នៅលើកុំព្យូទ័រ ដែលវាដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Microsoft Windows។​ ហើយ Registry Editor ត្រូវបានរក្សាទុក តម្លៃសម្រាប់កុំព្យូទ័រដូចជាៈ ប្រព័ន្ធដំណើរការ (OS), ឧបករណ៍កុំព្យូទ័រ (Hardware), កម្មវិធីវិធីកុំព្យូទ័រ (Software) និង អ្នកប្រើប្រាស់ (User) … ។

  1. សូមចុច Start => Run  (Ctrl+R) => រួចវាយពាក្យ Regedit => OK
  2. សូមចូលទៅកាន់ទីតាំង
    HKEY_CURRENT_USER\Software\Classes\Applications\Explorer.exe\Drives\C\DefaultIcon
  3. បន្ទាប់មកសូមចុចពីរដង Defualt នៅផ្នែកខាងស្តាំ => បន្ទាប់មកសរសេរទីតាំង Icon របស់លោកអ្នក (លោកអ្នកអាចចូលទៅកាន់ទីតាំងដែលផ្ទុក Icon ហើយចុចម៉ៅស្តាំលើ Address Bar ដើម្បី Copy ហើយ Pass នៅត្រង់នេះបាន)

    បញ្ជាក់
    – ប្រសិនបើលោកអ្នកចូលដល់ទីតាំង HKEY_CURRENT_USER\Software\Classes\Applications ប៉ុន្តែមិនឃើញ Explorer.exe លោកអ្នកត្រូវបង្កើតវាដោយចុចម៉ៅស្តាំលើ Application យកពាក្យ New => Key រួចសរសេរថា Explorer.exe …

    – B, C, D, E, F ជាឈ្មោះ Drive កុំព្យូទ័ររបស់អ្នក

Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

4 Responses to ដាក់ Icon ទៅឱ្យ Drive តាម Regedit

  1. វ៉ោវ​ជួប​អ្នក​អាយ​ធី​តែ​ទឹក​កក​ហើយ​តើ​!! ស្រួល​ហើយ​ខ្ញុំ​, ស្រណុក​ខ្ញុំ​ចាប់​សួរ​ ហេហេ….

    • KT42 says:

      អរគុណដែលឆៀងមកលេងផ្ទះ
      ប្រសិនបើអាចជួយបានជួយហើយ តែប្រសិនបើមិនអាច តយូ!!!!!!!!!!!!!!!!!!!!!!!!!!!

  2. unknownman says:

    wow ឡូវមែន ខ្ញុំសាកដាក់ដែលសិន ! អរគុណសម្រាប់ការចែករំលែក !

  3. Pingback: my hate « km71

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: