កម្មវិធីទូរសព្ទ iPhone ជាភាសាខ្មែរ



ចំពោះបងប្អូនដែលមានទូរសព្ទ អាយហ្វូន វិញព័ត៌មានមួយនេះពិតជាមានសារៈសំខាន់។ ពីព្រោះឥឡូវនេះមាន កម្មវិធីជាភាសាខ្មែរសម្រាប់ទូរសព្ទ អាយហ្វូនហើយ។ ដែលកម្មវិធីទាំងនោះត្រូវបានសរសេរ ឡើងដោយខ្មែរមួយ ក្រុម។ សូមលោកអ្នកចូលទៅកាន់គេហទំព័រ http://hiih123.wordpress.com ដើម្បីធ្វើការទាញ យកកម្មវិធី ទាំងនោះទៅតំឡើងក្នុងទូរសព្ទរបស់លោកអ្នកលមើលថា តើអស្ចារ្យប៉ុណ្ណា ដែលយើងមានទូរសព្ទ អាចប្រើប្រាស់ ភាសាជាតិរបស់យើងនោះ ហើយកុំភ្លេចយកមកបង្អួត KT42 ផង ព្រោះគ្មានលុយទិញទូរសព្ទ ឡូយៗបែបនេះ ប្រើទេ រាល់ថ្ងៃប្រើតែទូរសព្ទ ណូគា ជំនាន់ចាស់ប៉ុណ្ណោះ … ៕

Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

3 Responses to កម្មវិធីទូរសព្ទ iPhone ជាភាសាខ្មែរ

  1. pisitnseiha says:

    ញ៉ុម​បាន​ប្រើរួច​ហើយ មាន​វែប​សាយ​ផ្សេង​ទៀត​ដែល​អាច​ទាញ​យក​មក​ប្រើ​បាន​គឺ http://www.iphonekhmer.com។​ តែ​អរគុណ​ដែល​បាន​ចែក​រំលែក

    • KT42 says:

      អូហូ ពិតជាដឹងព័ត៌មានរហ័សមែនទែន
      បងគិតយ៉ាងណាដែរនៅពេលបានប្រើប្រាស់កម្មវិធីដែលជាភាសាជាតិ?
      សូមជួយបង្ហាញពីអារម្មណ៍ពិតរបស់បងប្រាប់ដល់អ្នកភូមិ វ៉ើតប្រេសផង!

      • pisitnseiha says:

        តាម​ពិត​ទៅ ញ៉ុម​ទន្ទឹង​ចាំ​ពេល​វេលានេះ​យូរ​ហើយ ឱកាស​ក្នុង​ការ​ប្រើ​ទូរសព្ទ័​អាយ​ហ្វូន​ក៏​មាន ហើយ​អ្វី​ដែល​ប្រសើរ​នោះ​គឺ​ អាច​ប្រើ ជា​ភាសាខ្មែរ​យើង​ហ្នឹង​គឺ​វិសេសវិសាល​ណាស់! ញ៉ុម​អំភើប​ណាស់​ដែល​បាន​ប្រើ​ប្រាស់​ជា​ភាសាខ្មែរ ទោះ​បី​វា​មិន​ទាន់​ទូលំទូលាយ​ក៏​ដោយ! អាឡូវ​ក្នុង​ contact ញ៉ុម​សុទ្ធ​តែ​ឈ្មោះ​ជាភាសាខ្មែរ បើ​មិត្ត​ញ៉ុម​ជាជនជាតិ​ខ្មែរ និង​អត្ថបទ​មួយ​ចំនួន​ ញ៉ុម​អាច​ប្រើ​ជា​ភាសាខ្មែរ និង​អាន​ដោយ​ងាយ តាម​វែបសាយ​ផ្សេងៗ​ដែល​ប្រើប្រាស់​ភាសា​ខ្មែរ។

        ញ៉ុម​ភាគ​ច្រើន​ឆែក​ប្លក់​របស់​ញ៉ុម​តាម​អាយហ្វូន និង​ហ្វេសប៊ុក​ក៏​ចឹង​ដែរ។ អត់​ដែល​មាន​បញ្ហាអី​ទេ! កាលីប​ហើយ​ពេល​នេះ ដើរ​បិទ​មាត់​មិន​ជិត​ទេ! ហិហិហិ

        អាឡូវ​អោយ​តែ​ដឹង​អ្នក​ណា​មាន​អាយ​ហ្វូន​ចង់​ប្រើ​ភាសា​ខ្មែរ​ ញ៉ុម​ជួយ​បញ្ចូល​អោយ​អោយ ឬនែនាំ​ប្រើ​នៅ​ក្នុង​អាយ​ហ្វូន​ដោយ​រីក​រាយ។ ទាល់​តែ​អ្នក​ចេះ​បញ្ចូលទើប​ដឹង​គន្លឹះ​នៃ​ការ​ប្រើ​នេះ ញ៉ុម​ចេះ​តិច​តួច​ទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: