របៀបតំឡើង Windows ពីរ ក្នុងម៉ាស៊ីនតែមួយ


ដើម្បីឆ្លើយតបទៅនឹងសំណួររបស់លោក វិស្សុត ដែលបានសួរថា ដើម្បីតំឡើង Windows ពីរ​ (Windows XP & Windows 7) បានតើធ្វើដូចម្តេច?
នៅពេលនេះ KT42 សូមយកចម្លើយដែលត្រូវឆ្លើយជូនលោកមកដាក់ជាអត្ថបទវិញ ដោយសារតែវិធីនេះគឺចាប់បាច់ត្រូវបង្ហាញជារូបផង។

សូមមើលនូវរបៀបអនុវត្តន៍ដូចខាងក្រោម

  1. លោកចាំបាច់ត្រូវតែតំឡើង Windows 7 ជាមុនសិន ( តំឡើងក្នុង Drive C )
  2. បន្ទាប់មកតំឡើង Windows XP ក្នុង Drive D
  3. ចំណុចបន្ទាប់មកទៀតលោកត្រូវដាក់ DVD របស់ Windows 7 ចូលទៅក្នុង CD-ROOM ហើយចាប់ផ្តើម Boot Windows 7 ម្តងទៀត ហើយជ្រើសយក Repair your computer ចុចទីនេះដើម្បីមើលលម្អិត
  4. បន្ទាប់មកសូមដំណើរការ Windows 7
  5. សូមលោកតំឡើងកម្មវិធី  EasyBCD 2.0.2 ទាញយក លើ Windows 7
  6. សូមដំណើរការកម្មវិធី Easy BCD រួច ចុចលើប៊ូតុង Add/Remove Entries => ជ្រើសរើសយក Windows Tab => ហើយត្រង់ Type  Select យក Windows NT/2k/XP/2k3  => ចុចលើប៊ូតុង Add Entry => ជាចុងក្រោមចុចប៊ូតុង Save
  7. ឥឡូវនេះសូមលោក Restart កុំព្យូទ័ររប​ស់លោក ពេលបើកម៉ាស៊ីនឡើងវិញលោកនឹងឃើញមាន Options ពីរឱ្យជ្រើសរើស គឺ Windows Se7en និង​ Windows XP ៕
Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

12 Responses to របៀបតំឡើង Windows ពីរ ក្នុងម៉ាស៊ីនតែមួយ

  1. អង្គរក្សតូច says:

    តើមានអីប្លែកក្រៅពីកុំព្យូទ៍រហ្នឹងទេ!!! មើលសុទ្ធតែទាក់ទងទៅនឹងអារបស់ប៉ះអត់បាន!!! តែក៏សូមអរគុណដែលបានចូលលេង blog ញ៉ុម

    • KT42 says:

      មិនមានអ្វីផ្សេងទេ ព្រោះចេះតែកុំព្យូទ័រហ្នឹង ក្រៅពីហ្នឹងអត់ចេះអាលីង

      • អង្គរក្សតូច says:

        អូ!! ចឹងមិនអីទេ!! ម្នាក់ៗចេះជំនាញរៀងៗខ្លួនចឹងទៅ ស្រួលចែកគ្នាមើល!! មិនលំបាកជាន់គ្នា!!!

    • មហោសថ says:

      មនុស្សម្នាក់ៗ របស់ដែលគេរកឃើញហើយនឹងបា្រប់យើងមិនចង់បានទេ តែបើអត់មានវិញខំដើរសួរគេណាស់​។
      សុំទោសណាបើមានពាក្យមិនសមរម្យ
      អរគុណអ្នកដែលខិតខំបង្ហាញមិនទាន់ដឹង

      • អង្គរក្សតូច says:

        បើអត់មានវិញខំដើរសួរគេសួរឯងសឹងឆ្គួតមែនទេ? 🙂 ខ្ញុំចង់និយាយថាគាត់ដាក់អ្វីដែលទាក់ទងនឹងកុំព្យូទ័រ​ច្រើនពេក មិនបានដាក់អ្វីក្រៅតែអំពីកុំព្យូទ័រ។
        បើសិនជាពិភពកុំព្យទ័ររលាយទៅ មិនទៅជាអត់ទៅហើយទេហ្អី!!!

        • មិនដឹងដែរ ប៉ុន្តែរាល់ថ្ងៃសូម្បីតែដេក ក៏ស្រម័យឃើញកុំព្យូទ័រដែរ (បើនិយាយទៅដូចជាប្រពន្ធអញ្ចឹង)

          • អង្គរក្សតូច says:

            ស្រមៃពេក ហើយ!! ចាំរកដាក់មេរោគរាតត្បាតប្រពន្ធបងឯងសិន!!! 🙂

            • ស្វាគមន៏ជានិច្ច អង្គរក្សតូច កំពុងតែចង់ស្គាល់កូដមេរោគផង

  2. សាសា says:

    តើតំឡើង windows7 មុន រឺ​ windows XP មុន​ សូមជួយ ប្រាប់ ជាលំអិតផងណា

    • KT42 says:

      សូមអរគុណដែលលោកចូលមកគេហទំព័រនេះ
      លោកចាំបាច់តំឡើង Windows 7 មុន ហើយតំឡើងវាដាក់ក្នុង Drive C
      ចំណែក Windows XP តំឡើងដាក់ក្នុង Drive D

  3. Pingback: my hate « km71

  4. sdach hackvirus says:

    សូមសួរមួយបងតើវាអាចនិងប្រឆាំងគ្នាអត់រវាង windows 7 and windows Xp ព្រោះវានៅក្នុងPCតាមួយចឹង។ ហើយprograms install បានទាំងពីរអត់ទាំងwindows 7 and windows XP

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: