ការបង្ង្ហាញកុំព្យូទ័រ Apple នៃក្រុមហ៊ុន iOne


កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១០ ក្រុមហ៊ុន iOne បានដាក់បង្ហាញនូវផលិតផលរបស់ខ្លួន គឺកុំព្យូទ័រ Apple ម៉ាក MacBook ។

បើតាមសម្តីរបស់លោក Taing Socheat ដែលជា Business Manager ប្រចាំក្រុមហ៊ុន iOne បានឱ្យដឹងថា
ក្រុមហ៊ុន iOne បាននាំចូលដោយផ្តាច់មុខនូវផលិតផល Apple ក្នុងប្រទេសកម្ពុជា។

នៅក្នុងខណៈនោះដែរលោកក៏ធ្វើបទបង្ហាញ នូវរបៀបប្រើប្រាស់ MacBook និងធ្វើការប្រៀបធៀបនូវភាពខុសគ្នារវាង OS (Operating System) MacBook និង OS Windows ផងដែរ។
ដោយឆ្លងកាត់ការបង្ហាញរបស់លោករួចមក យើងសង្កេតឃើញថា MacBook ខុសពី Windows យ៉ាងច្រើន ទាំង Interface និង ការប្រើប្រាស់កម្មវិធីផ្សេងៗ។ MacBook មាន Interface ពិតជាស្រស់ស្អាតមែនទែន ហើយបើនិយាយពីការបើកកម្មវិធីផ្សេងៗវិញគឺ ប្រសិនបើ Windows ត្រូវចំណាយពេលពី ១០ ទៅ ២០ វិនាទី ចំណែកឯ Macbook ចំណាយពេលត្រឹមតែ​ ១វិនាទីប៉ុណ្ណោះ ទាំងការបើកចម្រៀងក្តី ទាំងការបើក File ផ្សេងៗក្តី … ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ព័ត៌មានលម្អិតសូមចូលទៅកាន់ http://www.ione.com.kh

Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

12 Responses to ការបង្ង្ហាញកុំព្យូទ័រ Apple នៃក្រុមហ៊ុន iOne

  1. ហនុមាន says:

    នេះជាការប្រសើរណាស់ បើមាន ម៉ាក ប្រើនៅប្រទេសកម្ពុជា សង្ឃឹមថា មានការលូតលាស់ច្រើន ! អរគុណបានចែកចាយ

    • Samady KS says:

      បង​ស្វា​ឯង​ក៏​ប្រើ ម៉ាក ដែរ​ខ្ញុំ​ឯណេះ​មិន​ទាន់​បាន​សាក​សូម្បី​តែ​បន្តិច​

  2. nachihan says:

    kt42តើលោកអាចបង្កើតកម្មវិធីតាមសំនូមពររបស់ខ្ញុំបានដែរឬទេ?

  3. unknownman says:

    សួស្តី kt42 ! តើអាចប្រាប់ពីរបៀបដាក់ស្លាយរូបភាពដូចអ្នកបានទេ ?? សូមអរគុណទុកជាមុន !

    • KT42 says:

      បានតើបង!
      ឧទាហរណ៍ថា បងយករូបពីរ ឬបី មកធ្វើជាស្លាយក្នុងប្លុកយើង
      បន្ទាប់ពីបងជ្រើសរើសរូបហើយ បងឃើញនៅពីក្រោមមានប៊ូតុងពីរ គឺ
      -បញ្ចូលទីតាំងពិពរណ៍
      -Insert Slide Show
      បងជ្រើសយក Insert Slide Show ជាការស្រេច។

  4. unknownman says:

    អូ ! ហៅបងចឹង ចាស់ខ្ញុំអស់ហើយ kt42 😀 ! អូ អរគុណច្រើនហើយ ឥឡូវដាក់បានហើយ សូមអរគុណម្តងទៀត !!:D

    • KT42 says:

      មិនអីទេ បើចេះហើយគ្រាន់តែចែកអ្នកភូមិយើងមានខាតអីណា?
      ប៉ុន្មានថ្ងៃនេះរវល់ខ្លាំងពេក មិនសូវបានសរសេរអត្ថបទចែកអ្នកភូមិទេ ប្រហែលជាពីរបីថ្ងៃទៀត

  5. ចង់ទិញមួយដែរ តែទី១អត់លុយ​ ទី២ខ្លាចអត់ចេះប្រើ ចង់លេងកម្មវិធីអីក៏ពិបាក។

    • អារឿងអត់លុយហ្នឹង ជួយមិនបានទេ
      តែបើខ្លាចអត់ចេះប្រើ ខេធី៤២ អាចជួយបានខ្លះ

  6. Pingback: km71

  7. mengseang says:

    ប្រសិនបើខូចថ្មតើត្រូវធ្វើដូចម្តេចទៅ ?

  8. សៅ ដាវិន says:

    ខ្ញុំចង់បង់រំលេាះែដលប៉ុែន្តរញេ៉រញែ៉ណាស់បញ្ចាំប្លង់ដីគ្រាន់តែរបស់តូចតាចសេាះ មានវិធីណាងាយជាងនេះបន្តិចទេ កំុអេាយស្មុកស្មាញ ដូចពេលនេះអី! បើសិនមានវីធីងាយបង់រំលេាះេនាះ ផលិតផលនេះគេប្រើច្រើនដូចស្រុកគេដែល ខ្ញុំគាំទ្រAppleណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: