តំឡើង OS ចេញពី Flash


ប្រសិនបើលោកអ្នកចង់តំឡើង Windows នៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ប៉ុន្តែ ស៊ីឌីរូម របស់អ្នកខូច ឬគ្មាន តើធ្វើដូចម្តេច?
ធ្វើកុំភ័យមើ!!!!!!!!!!!

KT42 អាចជួយដោះស្រាយបញ្ហារបស់លោកអ្នកបាន លោកអ្នកគ្រាន់តែចំណាយពេល ពីរ ឬបី នាទីអានអត្ថបទខាងក្រោមជាការស្រេច។
ហេតុអ្វីបានជា KT42 ដាក់ចំណងជើងថា តំឡើង OS ចេញពី Flash ព្រោះកម្មវិធីខាងក្រោមមិនគ្រាន់តែអាចតំឡើង Windows ប៉ុណ្ណោះទេ សូម្បីតែ Linux … ឬ OS ផ្សេងទៀតក៏អាចធ្វើឱ្យវាតំឡើងចេញពី Flash បានដែរ។

  1. សូមចូលទៅទាញយកកម្មវិធី MultiBootISOs-2.1.2.6  ទាញយក
  2. បន្ទាប់មកពន្លា ហើយចុចលើ MultiBootISOs-2.1.2.6.exe ដើម្បីបើកកម្មវិធី (មិនបាច់តំឡើងទេ)
    – ដំណាក់កាលទី១ លោកអ្នកត្រូវជ្រើសរើយក Drive USB Flashs របស់អ្នក
    – ដំណាក់កាលទី២ បន្ទាប់មកសូមជ្រើសរើសនូវប្រភេទ OS ដែលលោកអ្នកចង់តំឡើង
    – ដំណាក់កាលទី៣ ចុច Browser ដើម្បីទៅស្វែងរកទីតាំងរបស់ OS
    – ដំណាក់កាលទី៤ ចុចលើប៊ូតុង Create
    បញ្ជាក់ៈ USB Flash យ៉ាងហោចណាស់ទំហំ ៤ជីកាបៃដែរ និង OS របស់អ្នកដាច់ខាតត្រូវតែជា File ISO
  3. បន្ទាប់សូមរង់ចាំរហូតដល់ដំណើរការចប់
  4. នៅពេលដែលដំណើរការចប់វានឹងចេញផ្ទាំងដូចខាងក្រោម
  5. សូមចុចប៊ូតុង Next ជាការស្រេច
    ចំពោះឧទាហរណ៏ខាងលើ KT42 បានយក OS Windows Se7en មកបង្ហាញ
  6. សូម Restart កុំព្យូទ័ររបស់អ្នក
  7. ចូលទៅកែក្នុង CMOS ឱ្យវា Boot ចេញពី USB Flash Drive (តាមប្រភេទម៉ាស៊ីន)​ ប្រសិនបើលោកអ្នកប្រើ Laptop ពេលបើកម៉ាស៊ីនលោកអ្នកគ្រាន់តែចុច F12 ជាការស្រេច (Boot)សូមមើលលទ្ធផលនៅពេលវា Boot ចេញពី Flash
Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

9 Responses to តំឡើង OS ចេញពី Flash

  1. ជឹង អ៊ាងហ៊ត says:

    សួរស្តីបងKT42 តើបងអាចប្រាប់ពីរបៀបបង្កើត language package ជាភាសាខ្មែរបានទេ

  2. nachihan says:

    ហើយចុះបើម៉ាស៊ីនយើងមិនមានboot?តើយើងអាចធ្វើបានដែរមែនទេ?

    • KT42 says:

      គ្រប់ម៉ាស៊ីនកុំព្យូទ័រសុទ្ធតែមាន Boot ទាំងអស់ គ្រាន់តែម៉ាស៊ីនខ្លះអាច Boot ពី CD-ROOM ខ្លះ Boot ពី USB តែប៉ុណ្ណោះ

  3. តើសំរាប់window xp bootable flash បានទេ?
    ដូចជាអត់ឃើញមានOption សំរាប់window XP

    • KT42 says:

      សម្រាប់ Windows XP លោកត្រូវប្រើកម្មវិធីផ្សេងទៀត
      សូមរង់ចាំតាមដាននៅថ្ងៃណាមួយ KT42 នឹងដាក់បង្ហាញជូន

  4. nachihan says:

    safemode not cmos

    • Broskomjel says:

      CMOS ត្រូវរបស់គេហើយតើ មិនដែលឃើញគេកំណត់អោយ​ ប៊ូត ចេញពី សេហ្វ មូទ ទេ។

  5. Broskomjel says:

    good job bro…. give you a gold medal.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: