បង្កើត System Image នៅក្នុង Windows7


តើយើងបង្កើត System image ដើម្បីអ្វី?
យើងបង្កើត System image ដើម្បី​រក្សាទុកនូវ File របស់ System ទាំងមូលដើម្បីការពារនៅពេលណាដែល ម៉ាស៊ីនរបស់មានបញ្ហា។ មានន័យថា នៅពេលដែល Windows របស់យើងខូច យើងមិនចាំបាច់ចំណាយពេលក្នុងការ តំឡើង Windows និងកម្មវិធីឡើយ យើងគ្រាន់តែ Restore នៅ File image ដែលយើងបានធ្វើពីមុនមកប្រហែលជា ១០ ទៅ ១៥ នាទីជាស្រេច ។
ចំណាំ នៅពេលយើង image ម៉ាស៊ីនរបស់យើងតំឡើងអ្វីខ្លះ ពេលយើង Restore មកវិញវានឹងមានដូចនោះដែរ។

សូមមើលនូវរបៀបអនុវត្តន៏ដូចខាងក្រោម

  1. សូមចុច ចាប់ផ្តើម (Start Menu) => ផ្ទាំងត្រួតពិនិត្យ (Control Panel)
  2. បន្ទាប់មកទៀតសូមចុចលើ ប្រព័ន្ធនិងសុវត្ថិភាព (System and Security)
  3. ហើយជ្រើសយក ការបម្រុងទុក និងស្ដារឡើងវិញ  (Backup and Restore)
  4. សូមចុចលើពាក្យ បង្កើតរូបភាពប្រព័ន្ធ (Create a system image) ដែលស្ថិតនៅខាងឆ្វេង
  5. មកដល់ចំណុចនេះមានបីជម្រើសសម្រាប់អ្នក=> សូមចុចប៊ូតុង បន្ទាប់ (Next)
    ប្រសិនបើលោកអ្នកចង់រក្សាទុកនៅលើ Drive ណាមួយនៃកុំព្យូទ័ររបស់អ្នក
    ប្រសិនបើលោកអ្នកចង់រក្សាទុកនៅលើ DVD (មានន័យថាពេលលោកអ្នកដាក់ DVD Blank ចូលទៅក្នុង CD-ROOM ពេលនោះវានឹងបង្កើត File Backup រក្សាទុកក្នុង DVD តែម្ដង)
    ប្រសិនបើលោកអ្នកចង់រក្សាទុកនៅលើម៉ាស៊ីនផ្សេងដែលភ្ជាប់​​ប្រព័ន្ធ Network

  6. ចុចប៊ូតុង បន្ទាប់ (Next)
  7. ជាចុងក្រោយសូមចុចលើប៊ូតុង ចាប់ផ្ដើមការបម្រុងទុក (Start Backup)
Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

6 Responses to បង្កើត System Image នៅក្នុង Windows7

  1. nachihan says:

    ប៉ុន្តែវាហួសពេលសំរាប់ខ្ញុំបាត់ទៅហើយ

  2. វ៉ាន់ ចំរើន says:

    សួស្តី ខេធី៤២ ! ផ្ទះ ខេធី៤២ មានអីៗច្រើនណាស់ មិនដឹងត្រូវលួចយកស្អីមុនទេ !?

  3. Pingback: my hate « km71

  4. Pingback: km71

  5. Hello Kt42 ខ្ញុំមានសំនួរចង់អោយបងជូយដោះស្រាយផង!បន្ទាប់ពីបង្កើត System Image នៅក្នុង Windows7ហើយតើខ្ញុំត្រូវ Restore តាមរបៀបណា?សូមជូយប្រាប់ខ្ញុំផង!សូមអរគុណ!

  6. មិនខុសគ្នាប៉ុន្មានទេ គ្រាន់តែត្រង់ពាក្យ backup លោកត្រូវរកពាក្យ restore ហើយអនុវត្តន៍ដូចគ្នាទៅបានហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: