តើ wordpress.com និង wordpress.org ខុសគ្នាដូចម្ដេចខ្លះ?


www.wordpress.com ជាគេហទំព័រមួយដែលផ្ដល់ជូននូវការបង្កើត ប្លក់ ដោយឥតគិតថ្លៃ (ទាំង Domain name និង hosting) ។​ លោកអ្នកអាចបង្កើតគេហទំព័រមួយដោយប្រើសេវាកម្មរបស់ក្រុមហ៊ុនមួយនេះបានយ៉ាងងាយស្រួល ហើយមិនបាច់ចំណាយថវិការអ្វីទាំងអស់។

តើគេហំទព័របែបណាដែលលោកអ្នកគួរបង្កើតតាម wordpress.com?

  • គេហទំព័រមានលក្ខណៈជារបៀបចែករំលែកចំណេះដឹងដល់អ្នកគ្រប់គ្នាដូចជា www.learn4khmer.wordpress.com ជាដើម …
  • គេហទំព័រមានលក្ខណៈជា E-learnning ដូចជា www.kt42.wordpress.com ជាដើម …
  • គេហទំព័រមានលក្ខណៈជា របៀបចែករំលែកនូវអត្ថប្រយោជន៍ពីការប្រើប្រាស់អ៊ីនធឺណែតតដូចជា www.helpgetmoney.wordpress.com
  • គេហទំព័រមានលក្ខណៈចែករំលែកនូវបទពិសោធន៍ជីវិតប្រចាំថ្ងៃ www.phkaydoskantuy.wordpress.com
  • នឹងនៅមានគេហទំព័រមួយចំនួនច្រើនទៀត … សព្វថ្ងៃនេះមានកំពុងបង្កើត និងប្រើប្រាស់ប្លកតាម wordpress មិនតិចជាង ៣លាននាក់ឡើយ (គិតមកត្រឹមឆ្នាំ២០១០)

ចំពោះ www.wordpress.org វិញជាគេហទំព័រដែលផ្ដល់នូវកញ្ចប់កូដរបស់ wordpress សម្រាប់បង្កើតបានជាគេហទំព័រមួយដោយលោកអ្នក មិនចាំបាច់មានចំណេះដឹងទៅលើភាសាបង្កើតវ៉ិបសាយណាមួយឡើយ ដូចជា html, css, php, mySQL ជាដើម។ ដែលលោកអ្នកអាចទាញយក ប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យួទ័រផ្ទាល់តែម្ដង ដោយដំណើរការជាមួយ wampserver (php, mySQL, apache) មានន័យថាម៉ាស៊ីនកុំព្យូទ័ររបស់ លោកអ្នកមិនបាច់មានភ្ជាប់ អ៊ីនធឺណែតនោះទេ ក៏លោកអ្នកអាចប្រើ CMS (content Managerment System) wordpress ដើម្បីបង្កើត វ៉ិបសាយបានដែរ។

ចំពោះរបៀបដំឡើង​ wordpress ឱ្យដំណើរការនៅលើ local ខេធី៤២ នឹងបង្ហាញជូននូវពេលក្រោយទៀត៕

Advertisements

អំពីម្ចាស់ប្លក គង់ តូ
យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា ប្រសិនបើលោកអ្នកគាំទ្រស្នាដៃ ខេធី៤២ សូមចូលទៅកាន់ www.kt42.info

8 Responses to តើ wordpress.com និង wordpress.org ខុសគ្នាដូចម្ដេចខ្លះ?

  1. Samady KS says:

    ខ្ញុំ​គិត​ថា សម្រាប់​ទំព័រ ធីខេ៤២ ភាគ​ច្រើន​គឺ​តែង​និយាយ​អំពី​បច្ចេកទេស​ពាក់​ព័ន្ធ ព័ត៌មាន​វិទ្យា ដូច​នេះ ប្រសិន​បើ​ម្ចាស់​ទំព័រ​នេះ ព្យាយាម​​សរសេរ​អត្ថបទ​មេរៀន​ អំពី​របៀប​បង្កើត​ប្លក់​ក្នុង​ប្រព័ន្ធ WordPress ប្រហែល​ជា​ល្អ! ខ្ញុំ​ចង់​ធ្វើ​ណាស់​ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​មិន​គ្រប់​គ្រាន់! តែ​បើ​លោក​ធ្វើ​បាន​ពិត​ជា​ល្អ​ណាស់ ព្រោះ​អី​មាន​បង​ប្អូន​ខ្មែរ​ជា​ច្រើន​តែង​តែ សួរ​ខ្ញុំ​អំពី​ការ​បង្កើត​ប្លក់​ក្នុង WordPress នេះ​!

    • Samady និយាយត្រូវ អ្នកដែលចង់ចេះប្រើ wordpress មានច្រើនណាស់ ព្រោះថា សព្វថ្ងៃ ខេធី៤២ កំពុងបង្រៀនអំពីការប្រើប្រាស់ wordpress នេះនៅកន្លែង ខេធី៤២ ផ្ទាល់តែម្ដង មួយថ្ងៃ ២ ដង
      វគ្គពេលថ្ងៃត្រង់ វគ្គ ពេលល្ងាច នឹងវគ្គពេលយប់
      ប៉ុន្តែ Samady អើយ ខេធី៤២ មិនបានយកកម្រៃទេ ព្រោះអ្នកដែលមកសុំឱ្យបង្រៀននោះ សុទ្ធតែ ជានិស្សិតមកពីស្រុកស្រែ ហ៊ឺ!!!!!!! ហត់នឿយណាស់ដែរ តែចេះប្រឹងទៅ

      • Samady KS says:

        ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ខ្មែរ​ម្នាក់ សូម​ធ្វើ​ជា​តំណាង​ឱ្យ​ពួក​គាត់ ដើម្បី​អគុណ​ដល់​ទឹក​ចិត្ត ខេធី៤២ ផង

  2. សុខហេង says:

    អ ខ្ញុំ​ទើប​តែ​យល់ អរគុណ​ច្រើន !

  3. Help Get Money says:

    អោយតែដាក់ចិត្តបង្រៀន ផលប្រយោជន៍នឹងបានដល់បងប្អូនប្រជាជនយើង ហើយមានការអភិវឌ្ឈន៍ប្រទេសយើង ខ្ញុំគិតទៅរៀនដែរ 🙂

  4. អរគុណចំណេះដឹងនេះ។ ខ្មុំមាន Website ដែលចង់ចែករំលែក សំរាប់អ្នកដែលពិបាកក្នុងការស្វែង។

    Please visit website http://www.kimseaweb.info

  5. Pingback: my hate « km71

  6. soksonita says:

    Hi world, a bit complicate of getting start

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: