កម្មវិធីបំប្លែងបង្កើតឡើងដោយខ្មែរ
ខែតុលា 8, 2011 6 មតិ
ថ្ងៃនេះ ខេធី៤២ សូមបង្ហាញជូននូវកម្មវិធីមួយដែលប្រើប្រាស់ជាភាសាខ្មែរសុទ្ធសាធ ដែលបង្កើតដោយស្នាដៃកូនខ្មែរពិតៗ គឺលោកគ្រូ សំ កក្កដា នាយកទស្សនាវដ្ដី អាន និងបុគ្គលិក នាយកទស្សនាវដ្ដីអានទាំងអស់។
កម្មវិធីនោះឈ្មោះថា ANT Video Converter 2012 ដែលរបៀបប្រើប្រាស់កម្មវិធីនោះជាភាសាខ្មែរទាំងអស់។ ដែលវាមានសមត្ថភាព អាចបំប្លែងជាវីដេអូក៏បាន ជាសំលេងក៏បាន។ ពិតជាគួរឱ្យកោតសរសើរ និងមោទនភាពបំផុតដែលកូនខ្មែរយើងបានបង្កើតកម្មវិធីកុំព្យួទ័រឡើងដើម្បីជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយជាពិសេសដើម្បីជួយលើកស្ទួយវិស័យបច្ចេកវិទ្យាព័ត៌មាន និងអក្សរខ្មែរយូនីកូដផងដែរ។

ANT Video Converter 2012
កម្មវិធីមួយនេះត្រូវបានសាងសង់ឡើងដោយប្រើ២ភាសាបញ្ចូលគ្នាគឺ C++ , C# ដើម្បីសបញ្ជាក់ប្រាប់កូនខ្មែរ ឬសិស្សនិស្សិតដែលកំពុងរៀនផ្នែកព័ត៌មានវិទ្យាឱ្យដឹងថា ខ្មែរយើងក៏អាចសមត្ថភាពបង្កើតកម្មវិធីសម្រាប់ជាតិខ្លួនឯងបានផងដែរ។ គួររំលឹកផងដែរថា ទស្សនាវដ្ដីអានជាទស្សនាវដ្ដីមួយដែលបានបង្កើតកម្មវិធីកុំព្យួទ័រជាភាសាខ្មែរច្រើនកម្មវិធីរួចមកហើយដូចជាៈ បើតាម ខេធី៤២ ចាំមាន ហ្គេម, អានជាសំលេងនៅលើ Microsoft Office, វចនានុក្រម និង កម្មវិធីបំប្លែងនេះឯង។
ប៉ុន្តែកម្មវិធីមិនទាន់ Full នៅឡើយទេ គឺកំពុងស្ថិតនៅក្នុងការសាកល្បងតែប៉ុណ្ណោះ!
បើតាមមើលរូបភាព កម្មវិធីខាងលើគឹប្រហាក់ប្រហែលកម្មវិធី Converter របស់ បរទេស កាលពី ១០ឆ្នាំមុន 🙂 និយាយតាមត្រង់ កម្មវិធី Converter មួយគឺមានធាតុដែរចាំបាច់មិនអាចខ្វះបានដូចខាងក្រោម៖
កាត់ផ្នែកខ្លះ (Cut), Crop (កាត់គែមខ្មៅ) , សារ៉េសំឡេង, បង្វិល Video, សារ៉េពណ៌ Video, ស្គាល់ Hardware ថ្មីៗ , កំណត់ ល្បឿនបំលែង ទៅតាម Hardware , ជួនកាល កុំព្យូទ័រមានល្បឿនលឿន តែកម្មវិធីបំលែងតាមធម្មតា ដូច្នេះ ធ្វើអោយការបុះលែងមិនអស់សម្ថភាព 🙂
សួស្តី ខេធី៤២ ថ្ងៃនេះសុខសប្បាយទេ?
សួរស្តីបងប្រុសប្រសិនបើយើងចង់កំណត់អោយត្រង់សំនួរនៅពេលដែលមានគេសួរយើងនៅក្នុង WordPress កុំអោយបាត់ រហូតទាល់តែយើងឆ្លើយតបទើបបង្ហាញ គឺចង់នៅពេលដែលគេ Post Comment សួរយើងហើយគឺនៅបង្ហាញរហូត តើខ្ញុំអាចចូលទៅកំណត់កន្លែងណាទៅសូមបងជួយប្រាប់ខ្ញុំផង ដូចខ្ញុំសួរបងអញ្ចឹង នៅពេលដែលខ្ញុំចុច ចុះផ្សាយមតិទៅ គឺនៅបង្ហាញត្រង់នេះរហូត។ សូមអគុណបងធំៗ
តើធ្វើម៉េចទើបខ្ញុំអាចយកកម្មវិធីនេះមកប្រើបាន????????????
ពិតជាគួរអោយចាប់អារម្មណ៍ណាស់!
ខ្ញុំចូលចិត្តខ្លាំងណាស់