Windows8 Beta នឹងដាក់ឱ្យដំណើរការនៅខែកុម្ភៈ ២០១២


ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា នាពេលថ្មីៗនេះក្រុមហ៊ុន Microsoft បានបង្កើតនូវ OS មួយថ្មីទៀតគឺ Windows8 ។ ដែល OS ថ្មីនេះពិតជាមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ Windows កន្លងមកខ្លាំងមែនទែន។ ព្រោះវាដំណើរការលឿន ដែលមានផ្ទាំងក្រឡាប្រទាក់ (Interface) ស្រស់ស្អាត និងត្រជាក់ភ្នែកថែមទៀតផង អ្វីដែលពិសេសជាងនេះទៀតនោះគឺ វាពិតជាដំណើរការល្អជាមួយនឹងកុំព្យួទ័រប្រភេទ Touch Screen …​ ។

អានច្រើនទៀតនៃប្រកាសនេះ!

កាដូពិសេសទាំង៥ សម្រាប់បុណ្យណូអែលឆ្នាំនេះ (ផ្ដល់ដោយ ខេធី៤២)


សម្រាប់ឳកាសបុណ្យណូអែលខាងមុខនេះ ខេធី៤២​ សូមផ្ដល់ជូននូវកាដូដ៏ស្រស់ស្អាតដល់ប្រិយមិត្តដែលគាំទ្រស្នាដៃកន្លងមក។ ហើយក៏ប្រសិទ្ធពរជ័យបវរសួស្ដីដល់ប្រិយមិត្តទាំងអស់ឱ្យជូបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ រកស៊ីមានបាន ប្រាក់ខែកើនច្រើនឡើងៗ ជោគជ័យក្នុងការងារ និងមុខរបររកស៊ី ជាពិសេសជោគជ័យក្នុងការសិក្សារៀនសូត្រ អ្វីដែលពិសេសទៅទៀតនុះគឺ

អានច្រើនទៀតនៃប្រកាសនេះ!

កម្មវិធីបំប្លែងបង្កើតឡើងដោយខ្មែរ


ថ្ងៃនេះ ខេធី៤២ សូមបង្ហាញជូននូវកម្មវិធីមួយដែលប្រើប្រាស់ជាភាសាខ្មែរសុទ្ធសាធ ដែលបង្កើតដោយស្នាដៃកូនខ្មែរពិតៗ គឺលោកគ្រូ សំ កក្កដា នាយកទស្សនាវដ្ដី អាន និងបុគ្គលិក នាយកទស្សនាវដ្ដីអានទាំងអស់។

កម្មវិធីនោះឈ្មោះថា ANT Video Converter 2012 ដែលរបៀបប្រើប្រាស់កម្មវិធីនោះជាភាសាខ្មែរទាំងអស់។ ដែលវាមានសមត្ថភាព អាចបំប្លែងជាវីដេអូក៏បាន ជាសំលេងក៏បាន។ ពិតជាគួរឱ្យកោតសរសើរ និងមោទនភាពបំផុតដែលកូនខ្មែរយើងបានបង្កើតកម្មវិធីកុំព្យួទ័រឡើងដើម្បីជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយជាពិសេសដើម្បីជួយលើកស្ទួយវិស័យបច្ចេកវិទ្យាព័ត៌មាន និងអក្សរខ្មែរយូនីកូដផងដែរ។

ANT Video Converter 2012

កម្មវិធីមួយនេះត្រូវបានសាងសង់ឡើងដោយប្រើ២ភាសាបញ្ចូលគ្នាគឺ C++ , C# ដើម្បីសបញ្ជាក់ប្រាប់កូនខ្មែរ អាន ច្រើនទៀតនៃប្រកាសនេះ

លក្ខណៈពិសេស នៅក្នុងភាសា C


ភាសា C មាន​លក្ខណៈ​ជា​លំដាប់​នៃ​ប្រតិបត្តិ​ការ (Procedural) និង​ត្រូវ​បាន​បង្កើត​ឡើង​អោយ​មាន​ជា​បទដ្ឋាន ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​នៅ​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង ​អស់ (Linux, Mac, Window)។ ភាសា C ត្រូវ​ការ​ប្រើ​ប្រាស់​កម្មវិធី​បម្លែង​កូដ (compiler)​ អោយ​ទៅ​ជា​កូដ​ម៉ាស៊ីន​ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​លើ​ម៉ាស៊ីន​បាន។ ដូច្នេះ ភាសា​នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ជំពូក​ភាសា​កូដ​បម្លែង (compiler) ដែល​ខុស​ពី​ជំពូក​ភាសា​កូដ​បក​ប្រែ (Interpreter)។

ភាសា​C មាន​លក្ខណៈ​ពិសេសៗ​ដូច​ជា

អានបន្ថែម …

តើភាសា C ជាអ្វី?


អត្ថបទខាងក្រោម មិនមែន ខេធី៤២ តែង ឬនិពន្ធឡើងដោយខ្លួនឯងទេ គឺដកស្រង់ចេញគេហទំព័រ វិគីភីឌា សព្វវចនាធិប្បាសេរី ។ដោយហេតុយល់ឃើញថា​ ភាសា C វាជាភាសាមួយដែលសំខាន់ និងដំបូងបង្អស់សម្រាប់អ្នកដែលមានបំណង និងកំពុងសិក្សាមុខវិជ្ជា ព័ត៌មានវិទ្យា (IT) ។

ភាសា C (C programming language) ជា​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ព័ត៌មាន​វិទ្យា​ដែល​មាន​លទ្ធភាព​អាច​គ្រប់​ គ្រង់​និង​ដាក់​ដំណើរ​ការ​លើ​​ប្រព័ន្ធ​កុំព្យូទ័រ​រួម​ទាំង​ប្រព័ន្ធ​ អេឡិចត្រូនិក​បាន​ទៀត​ផង។ ភាសា C ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ​១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone ។ ភាសា C ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)ហើយ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្កើត​កម្មវិធី​ជា​ច្រើន​ដែល​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការយូនិក រួម​ទាំង​កម្ម​វិធី​បម្លែង​កូដ​(Compiler) ផង​ដែរ។ ដូច្នេះ​ហើយ ភាសា C ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ភាសា​សម្រាប់​បង្កើត​ប្រព័ន្ធ​ ប្រតិបត្តិ​ការ (system programming language )។

ប្រវត្តិ

អានបន្ថែម …

ផ្ទះថ្មីរបស់ KT42 កំពុងសាងសង់


សូមអភ័យទោសចំពោះប្រិយមិត្ត ខេធី៤២ ដែលកន្លងមកមិនដែលនៅផ្ទះ ហើយក៏សុំសួរសុខទុក្ខអ្នកភូមិទាំងអស់គ្នាផងដែរ!

មូលហេតុដែល ខេធី៤២ មិនដែលនៅផ្ទះ ព្រោះរវល់ទៅព្រៃកាប់ឈើ (មិនមែនយកទៅលក់ទេ ហើយក៏មិនខុសច្បាប់ដែរ ព្រោះមានការអនុញ្ញាតពីរដ្ឋហើយ បើមិនជឿអាចមកមើលលិខិតអនុញ្ញាតបាន)

លោកអ្នកមានឆ្ងល់ទេថា ខេធី៤២ ទៅព្រៃកាប់ឈើធ្វើអ្វី?

ចម្លើយគឺ កាប់ឈើដើម្បីសាងសង់ផ្ទះថ្មីមួយទៀត។ ព្រោះផ្ទះចាស់មិនមែនជាកម្មសិទួ្ធផ្ទាល់ខ្លួន ខ្លាចថ្ងៃណាមួយគេ រួសរើចោលអស់។

សូមចូលទៅលេងផ្ទះថ្មីផងណា!

អាសយដ្ឋានផ្ទះថ្មីគឺ ស្ថិតនៅ ភូមិ wwww សង្កាត់ kt42 ក្រុង info

ប៉ុន្តែមិនទាន់ស្អាតទេ ព្រោះកំពុងជួសជុលនៅឡើយ តែអាចចូលទៅមើលបាន ប្រសិនបើខុសទាស់ត្រង់ណា សូមបងប្ងូនមេត្តា ផ្ដល់គំនិត-យោបល់ ដើម្បីកែច្នៃឱ្យស្អាត និងប្លែកផង!!!!!!

សូមអរគុណទុកជាមុន និងស្វាគមន៍ជានិច្ច ចំពោះអ្នកចូលទៅទស្សនានៅផ្ទះថ្មី!

កុំភ្លេចណា www.kt42.info

Office15 ចាប់ផ្ដើមបង្ហាញខ្លួនហើយ


នៅអត្ថបទមុន ខេធី៤២ បានបង្ហាញជូននូវ រូបរាងថ្មីរបស់ Windows8 តែពេលនេះសូមបង្ហាញនូវ Microsoft Office15 ដល់ប្រិយមិត្ត ឬអតិថិជន Microsoft បន្ថែមទៀត។

អាន ច្រើនទៀតនៃប្រកាសនេះ

Windows8បង្ហាញខ្លួនហើយ


សួស្ដី! ប្រិយមិត្ត ខេធី៤២ ទាំងអស់ អស់កាលជាច្រើនខែមកហើយ ដែលគេហទំព័ររបស់ ខេធី៤២ ពុំដែលបានអាប់ឌេតអ្វីបន្តិចសោះ។ ដោយសាររវល់ខ្លាំងពេក ប៉ុន្តែយ៉ាងណាក៏ថ្ងៃនេះឆ្លៀតពេលសរសេរប្រកាសថ្មីមួយនេះ ទុកសម្រាប់អបអរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ (ថ្ងៃទី៣) ។ ហើយសូមជូនពរអ្នកភូមិ វើដប្រែសទាំងអស់ឱ្យជូបតែសេចក្តីសុខ រកស៊ីមានបាន សម្រេចគោលដៅជីវិត ទាំងការរៀនសូត្រ និងស្នេហា …
ជាចុងក្រោយសូមជូននូវប្រកាសថ្មីមួយគឺ Windows8បង្ហាញខ្លួនហើយ

បន្ទាប់ពី Windows7 ដែលមានការពេញចិត្តពីសំណាក់អតិថិជន របស់ក្រុមហ៊ុន Microsoft កន្លងមក ឥឡូវនេះ ​Windows8 ក៏បានបង្ហាញខ្លួនសារជាថ្មីម្ដងទៀត

  • Windows App Marketplace images leak; beta coming soon

អាន ច្រើនទៀតនៃប្រកាសនេះ