មេរោគកុំព្យូទ័រជាអ្វី?

មេរោគកុំព្យូទ័រជាកម្មវិធីមួយបែប ដែលមានលទ្ធភាពអាចធ្វើការចម្លង ខ្លួនរបស់វាពី កន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតតាមរយៈ File កម្មវិធី អត្ថបទ កុំព្យូទ័រនៅលើ បណ្តាញ និងនៅលើ Internet ។

មេរោគកុំព្យូទ័រមានវិធីច្រើនក្នុងការរាលដាល និងចម្លង ហើយក៏មានច្រើនវិធីក្នុងការ បំផ្លាញផងដែរ។ លោកអ្នកត្រូវចងចាំថា មេរោគកុំព្យូទ័រគឺជាកម្មវិធីកុំព្យូទ័រ មួយបែប ច្រើនប្រើក្នុងគោលបំណងមួយមិនល្អ។
មេរោគកុំព្យូទ័រ ត្រូវបានមនុស្សជាអ្នកបង្កើត ដែលមកដល់ពេលនេះ វាជាប្រភេទជម្ងឺ ម៉្យាងដែលកើតមាននៅក្នុងកុំព្យូទ័រ ហើយយើងទាំងអស់គ្នាគឺជាគ្រូពេទ្យ ដែលជានិច្ច ជាកាលត្រូវប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺទាំងនោះ ដោយរិះរក វិធីសាស្រ្តថ្មីៗ ដែល អាចកម្ចាត់មេរោគទាំងនោះ។
មេរោគកុំព្យូទ័រ គឺប្រៀបបានទៅនឹងប​ញ្ហាមេរោគនានា ដែលកើតមាននៅក្នុង សង្គមមនុស្សដែរ ដែលរាល់ថ្ងៃកំពុង ប្រឈមមុខទៅនឹងជម្ងឺគ្រប់ប្រភេទ ហើយក៏មានការប្រឹងប្រែងយ៉ាងខ្លាំងផងដែរ ក្នុងការសិក្សាស្រាវជ្រាវរកប្រភេទ ថ្នាំ និងវ៉ាក់សាំងដើម្បីបង្ការជម្ងឺទាំងនោះ។
លោកអ្នកត្រូវចងចាំពាក្យស្លោកមួយឃ្លា ការពារប្រសើរជាងព្យាបាល ដែលជាវិធីសាស្រ្តមួយបែបអាចធ្វើឱ្យកុំព្យូទ័រ របស់លោកអ្នកជៀសផុតពីការឆ្លងមេរោគផ្សេងៗ។

តើមេរោគកុំព្យូទ័រឆ្លងតាមវិធីណា?

មេរោគកុំព្យូទ័រ អាចឆ្លងពីកុំព្យូទ័រមួយទៅកុំព្យូទ័រផ្សេងទៀតតាមរយៈ សារអេឡិចត្រូនិច (E-mail) ឬតាមរយៈ File ដែលបានទាញយកពី អ៊ីនធឺណេត ឬក៏ឆ្លងតាមប្រព័ន្ធបណ្តាញ Local area network ។
ចំពោះមធ្យោបាយដែលបានចម្លងមេរោគសព្វថ្ងៃ សារអេឡិចត្រូនិចជាច្រក មួយដែលងាយឆ្លងមេរោគជាទីបំផុត។ នៅក្នុងកុំព្យូទ័រមួយគ្រឿងមេរោគ បានប្រមូលនូវរាល់អាសយដ្ឋាន សារអេឡិចត្រូនិចទាំងដែលមាន ហើយធ្វើ ការផ្ញើរអាសយដ្ឋាន សារអេឡិចត្រូនិចក្លែងក្លាយ ដែលអត្ថន័យគួរឱ្យចង់ អានហើយដែលមានភ្ជាប់ទៅជាមួយ File មេរោគ ដើម្បីបោកប្រាស់អ្នក ទទូលឱ្យបើកមើលសារអេឡិចត្រូនិច ហើយ ឆ្លៀតឳកាសនោះ ធ្វើការចម្លងមេរោគភ្លាមតែម្តង។
លោកអ្នកគួរតែយកចិត្តទុកដាក់ពិនិត្យមើលនូវចំណងជើង សារអេឡិចត្រូនិច ឱ្យច្បាស់មុននឹងបើកមើល ព្រោះភាគច្រើនសារអេឡិចត្រូនិចរបស់មេរោគតែងតែគួរឱ្យចង់អាន ជូនកាលមេរោគច្បិចយកតែអត្ថន័យ នៅក្នុងសារអេឡិតត្រូនិចណាមួយ ដែលមាននៅក្នុង Mai box របស់លោកអ្នក ដើម្បីបង្កើតជាអត្ថន័យនៅក្នុងសារ អេឡិចត្រូនិចក្លែងក្លាយមួយថ្មី ដែលអាចឱ្យវាក្លាយជាសារអេឡិចត្រូនិចមួយ ដូច ជាសារអេឡិចត្រូនិចមួយពិត ដែលជាហេតុធ្វើឱ្យយើងភាន់ច្រឡំ។
កុំព្យូទ័រលោកអ្នកដែលមិនមានប្រើប្រាស់អ៊ីនធឺណេត ឬសារអេឡិចត្រូនិច ក៏អាចឆ្លងមេរោគបានដែរ ប្រសិនបើលោកអ្នកបានទាញយកកម្មវិធីចេញពី អ៊ីនធឺណេត ហើយចម្លងដាក់ Flash … ហើយចម្លងពី Flash … ទៅដាក់លើ កុំព្យូទ័រ ដោយមិនបានកំចាត់ (Scan) ជាមុន ព្រោះ File ទាំងនោះអាចផ្ទុក មេរោគ ឬ File ទាំងនោះជាមេរោគតែម្តង ដែលវាបានបន្លំខ្លួនក្នុងករណី ដែលលោកអ្នកបើកវា ដូច្នេះហើយជាឳកាសមួយដែលវាងាយស្រួលក្នុង ការឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។
ក្នុងដំណាក់កាលដែលវាចម្លងខ្លួនចូលទៅក្នុងកុំព្យូទ័រ វាស្តែងឡើងក្នុង ស្ថានភាពមួយស្ងៀមស្ងាត់បំផុត ដែលលោកអ្នកមិនអាចមានអារម្មណ៏ ទទូលដឹងថាមានបញ្ហាអ្វីកើតឡើង ព្រោះក្រោយពីចម្លងខ្លួនចូលហើយកម្មវិធីដែលឆ្លងមេរោគនៅតែអាចដំណើរការ បានធម្មតាដដែល។ ក្រៅពីចម្លងដោយស្ងៀមស្ងាត់នៅមានវិធីចម្លងតាមបែបផ្លែផ្កាតាមរយៈសារប្រាប់លោកអ្នកផង ដែរ ដូចជាបង្ហាញថា កុំព្យូទ័ររបស់អ្នកមានមេរោគហើយ ឬ ជារូបផ្សេងៗ … ។
ក្នុងករណីដែលលោកអ្នកបើកគេហទំព័រនានា ដែលគេហទំព័រទាំងនោះអាចមានផ្ទុកនូវកូដបញ្ជាដូចជា ActivX Java Apletes VB Script … គឺជាកំណាត់កូដកម្មវិធីដែលមានបញ្ចូល Adware Spyware Trojan ឬលើពីនេះអាចមាន មេរោគបញ្ចូលមកក្នុងកុំព្យូទ័ររបស់លោកអ្នកផងដែរ។
ជាចុងក្រោយ KT42 សូមផ្តាំទៅលោកអ្នកថា សូមកុំព្យាយាមបើកគេហទំព័រណាដែលមានប្រភពមិនច្បាស់ និងមិនត្រូវទាញយកកម្មវិធីណាដែលលោកអ្នកមិនស្គាល់ចេញពីអ៊ីនធឺណេត ហើយធ្វើការតំឡើងទៅក្នុងកុំព្យូទ័រ របស់លោកអ្នកឡើយ។ ជាពិសេសគឺកម្មវិធីកម្ចាត់មេរោគរបស់អ្នកដាច់ខាតត្រូវ Update ជាប្រចាំ បើយកល្អលោក អ្នកគួរតែប្រើកម្មវិធីណាដែលស្រប់ច្បាប់ (មាន Licen) ព្រោះកម្មវិធីទាំងនោះអាចជួយលោកអ្នកបានច្រើនវាហាក់បី ដូចជាគ្រូពេទ្យនៅចាំថែទាំកុំព្យូទ័រលោកអ្នក ២៤ម៉ោងអញ្ចឹង៕

  

 

  

7 Responses to មេរោគកុំព្យូទ័រជាអ្វី?

  1. Pingback: ដំណោះស្រាយបញ្ហា ពេលមេរោគ Hidden ឯកសារ «

  2. Pingback: បង្កើតមេរោគ Restart កុំព្យូទ័រ ពេល Startup «

  3. Pingback: វិធីសាស្ត្រសម្លាប់មេរោគកុំព្យូទ័រដោយខ្លួនឯង «

  4. Pingback: ដំណោះស្រាយបញ្ហា ពេលមេរោគ Hidden ឯកសារ « beeboyo

  5. Pingback: km71

  6. phearaksoche says:

    សួស្តី ខេធី៤២ ខ្ញុំចង់និយាយថា ខ្ញុំស្អប់មេរោគកុំព្យូទ័រខ្លាំងណាស់

បញ្ចេញមតិ