ចាក់សោរកុំព្យួទ័ររបស់អ្នកពេល Mouse Click


ជាធម្មតានៅពេលដែលលោកអ្នកចង់ Lock Computer លោកអ្នកត្រូវចុច Ctrl+Alt+DeleteWindows key+L  (នេះសម្រាប់ shortcut) ប៉ុន្តែពេលនេះ ខេធី៤២ សូមបង្ហាញជូននូវវិធីសាស្ដ្រម៉្យាងទៀតដោយលោកអ្នកគ្រាន់តែបង្កើត shortcut (យូរតែម្ដងទេ) ហើយ Double Click លើវាទៅក៏អាចចាក់សោរកុំព្យួទ័របានដែរ។

អនុវត្តន៍

អានច្រើនទៀតនៃប្រកាសនេះ!

ចាក់សោរ Keyboard, Mouse power-off ពេលសម្អាតកុំព្យួទ័រ


Toddler Keys ជាកម្មវិធីមួយដែលមានតួនាទីសម្រាប់ចាក់សោរ កុំព្យួទ័ររបស់លោកអ្នកមិនឱ្យប្រើប្រាស់ keyboard, mouse, CD-DVD drive និងប៊ូតុង បិទកុំព្យួទ័រ (power-off) ។ មានន័យថា ប្រសិនបើលោកអ្នកចង់ធ្វើការសម្អាតកុំព្យួទ័រ ដោយការជូតជាមួយទឹកសម្អាត ឬកន្លែងក្ដីណា លោកអ្នកអាចប៉ះទៅលើ key ណាមួយដោយអចេតនា ជាហេតុធ្វើឱ្យ រាំងស្ទះការងារ ឬក៏អាចប៉ុះប៊ូតុង បិទ (power-off) តែម្ដង នៅពេលដែលកុំព្យួទ័ររបស់លោកអ្នក កំពុងដំណើរការ។

ដូច្នេះសូមកុំបារម្មណ៍ លោកអ្នកងាកមកប្រើកម្មវិធីមួយនេះបាន​ដែលវាមានឈ្មោះថា Toddler Keys ។ ហើយកម្មវិធីមួយនេះ មិនត្រឹមតែចាក់សោរ មិន​ឱ្យប្រើប្រាស់ keyboard, mouse, button power-off ប៉ុណ្ណោះទេ លោកអ្នកថែមអាចចាក់សោរ មិនឱ្យប្រើប្រាស់ CD-DVD Drive បានទៀតផង។

នៅពេលដែលយើងតំឡើងកម្មវិធីនេះ ទៅក្នុងកុំព្យួទ័រយើងហើយ យើងនឹងឃើញរូបអាយខុន ស្ថិតនៅលើ Task bar (នៅខាងក្រោមក្បែរ កាលបរិច្ឆេទ) ដែលមានអាយខុនជារូបអក្សរថា TK បន្ទាប់មកលោកអ្នកចុច Mouse ស្ដាំនោះនឹងបានរូបដូចខាងក្រោមៈ

អានបន្ថែម …